ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបពិភាក្សាគ្នាស្តីពីហានិភ័យនៃការប្រឈមមុខគ្នានៅ ប្រទេសលីប៊ី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបជុំគ្នាដោយសម្ងាត់នៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី ៥ ខែមេសាតាមម៉ោងតំបន់អាមេរិក ដើម្បីពិភាក្សាអំពីស្ថានភាពនៅលីប៊ី បន្ទាប់ពីឧត្តមសេនីយ៍ Khalifa Haftar ប្រមុខកងកម្លាំងយោធាជាតិលីប៊ី (LNA) គាំទ្រដល់រដ្ឋអំណាចនៅភាគខាងកើតប្រទេសលីប៊ី ដោយបញ្ជាឱ្យកងកម្លាំងជិតស្និទ្ធរបស់លោកឈានចូលក្នុងរដ្ឋធានីទ្រីប៉ូលីរបស់លីប៊ី។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបពិភាក្សាគ្នាស្តីពីហានិភ័យនៃការប្រឈមមុខគ្នានៅ ប្រទេសលីប៊ី - ảnh 1 អគ្គលេខាធិការអ.ស.ប លោក Antonio Guterres

ភ្លាមមួយរំពិចនោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសាមគ្គីជាតិរបស់លីប៊ី (GNA) នៅភាគខាងលិច ដែលទទួលបានការគាំទ្រពី អ.ស.ប លោក Fayez al-Serraj បានហៅទង្វើនេះជាទង្វើមួយធ្វើឲ្យភាពតានតឹងឲ្យកាន់តែកើនឡើង ព្រមទាំងបញ្ជាឲ្យកងកំលាំងប្រដាប់អាវុធដែលគាំទ្រជាមួយ រដ្ឋាភិបាល ត្រូវត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់នឹង"គ្រោះថ្នាក់"ទាំងនេះផងដែរ។  គិតរហូតដល់ពេលយប់ថ្ងៃទី៤ខែមេសា តាមម៉ោងតំបន់ LNA បានកាន់កាប់បុស្តិ៍ត្រួតពិនិត្យសន្តិសុខ ដែលមានចម្ងាយឆ្ងាយពីរដ្ឋធានីទ្រីប៉ូលីប្រមាណ ២៧ Km ប៉េកខាងលិច។ ក្នុង    បង្តាញសង្គម Twitter អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានសំដែងនូវ«ក្តីបារម្ភយ៉ាងជ្រាលជ្រៅ»ចំពោះសកម្មភាពយោធាដែលកំពុងកើតឡើងនៅប្រទេសលីប៊ី និងហានិភ័យនៃការប្រឈមមុខនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ