ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកបទដាក់ទណ្ឌកម្មលើអេរីទ្រា
(VOVWORLD) -នាថ្ងៃទី ១៤ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន ដកបទដាក់ទណ្ឌកម្មលើអេរីទ្រា បន្ទាប់ពីប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយ អេត្យូពី ក៏ដូចជាទំនាក់ទំនងរវាងប្រទេសនេះជាមួយ Djibouti ផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំមួយនៃអង្គការសហប្រជាជាតិ (THX/ TTXVN) |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាពអនុម័តលើសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្ត ដែលអង់គ្លេសតាក់តែងឡើង ដោយដកបទដាក់ទណ្ឌកម្មអាវុធ ការហាមឃាត់ការធ្វើដំណើរទៅមកទាំងស្រុង ការហ៊ុំពទ្ធ័ ទ្រព្យសម្បត្តិ និងរាល់បទដាក់ទណ្ឌកម្ម លើអេរីទ្រា។
សូមបញ្ជាក់ថា នាឆ្នាំ២០១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មលើអេរីទ្រាក្នុងនោះមានបទហាមឃាតុងាវុធ ដោយសារប្រទេសនេះបាន ធ្វើឱ្យប្រទេសជិតខាងអស្ថិរភាពផងដែរ៕