ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារទៅ​លើស្ថាន​បេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រ​ទេសម៉ាលី

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ លើក្បួនរថយន្តនៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) កាលពីថ្ងៃទី ៧ ខែមីនា ដែលបានសម្លាប់ទាហានចំនួន ២នាក់ និង៤នាក់ទៀតរងរបូស។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារទៅ​លើស្ថាន​បេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រ​ទេសម៉ាលី - ảnh 1ទាហាននៃស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី កំពុងបំពេញកាតព្វកិច្ចនៅទីក្រុង Timbuktu ប្រទេសម៉ាលី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។(រូបថត៖ AFP/ TTXVN )

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ លើក្បួនរថយន្តនៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) កាលពីថ្ងៃទី ៧ ខែមីនា ដែលបានសម្លាប់ទាហានចំនួន ២នាក់ និង៤នាក់ទៀតរងរបូស។

ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានអំពាវនាវ ឱ្យរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសម៉ាលី ធ្វើការស៊ើបអង្កេតជាបន្ទាន់នូវការវាយប្រហារនេះ និងនាំជនល្មើសមកកាត់ទោស។

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខបានលើកច្បាស់ថា បើយោងតាមច្បាប់អន្តរជាតិ ការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។ លើសពីនេះទៅទៀត ការចូលរួមរៀបចំផែនការ ទិសដៅ ការឧបត្ថម្ភ ឬ បើកការវាយប្រហារប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាព MINUSMA គឺជាមូលដ្ឋានសម្រាប់ការដាក់ទណ្ឌកម្ម ក្រោមសេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ