ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំសម្ងាត់ ស្តីពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំសម្ងាត់ នៅដើមសប្តាហ៍ក្រោយ ខណៈដែលអង្គការសហប្រជាជាតិបានចាត់ទុកថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីភាពចាំបាច់ ត្រូវការតភ្ជាប់ការចរចាការទូត ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។
តាមសំណើរបស់ភាគីអាមេរិក អង់គ្លេស បារាំង អៀរឡង់ និងអាល់បានី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ១០ ខែមករា ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៥ ខែមករាកន្លងមក។ រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់អាមេរិកនិងជប៉ុន ទើបបានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងនោះរួមទាំងការគំរាមកំហែងមីស៊ីលពីកូរ៉េខាងជើងផងដែរ៕