ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំលើកទី៣ស្តីពីការជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

(VOVWORLD) -  នៅចំពោះមុខការវិវត្តន៍តានតឹងដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមានគម្រោង នឹងបើកកិច្ចប្រជុំថ្មីមួយដើម្បីពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដែលកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ នៅមជ្ឈឹមបូព៌ា។

កាលពីថ្ងៃទី ១២ ខែឧសភា ធ្វើការពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានAFP(ប្រទេសបារាំង) តាមអ្នកការទូតបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តិទៅតាមការស្នើសុំរបស់ ទុយនីស៊ី ន័រវេស្យ និងចិន។ កិច្ចប្រជុំនឹងរៀបចំឡើងតាមលក្ខំៈបើកចំហ និងមានការចូលរួមរបស់តំណាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។ គោលដៅនៃកិច្ចប្រជុំនេះ សំដៅជមរុញខឿនសន្តិភាព ហើយក្រុមប្រឹក្សសន្តិសុខអាចបង្ហាញនូវតួនាទីសម្រាប់ខ្លួនដោយអំពាវនាវឲ្យមានបទឈប់បាញ់មួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ