ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តស្ដីពីយុវជន សន្តិភាព និងសន្តិសុខ
(VOVWORLD) - នៅថ្ងៃទី ៩ ខែកញ្ញា សាធារណរដ្ឋដូមីនីកែន ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង អាមេរិក បារាំង ផ្លូវវ៉ាំងសង់ & ហ្គ្រីណាឌីន និងទុយនីស៊ីបានរួមសហការរៀបចំកិច្ចប្រជុំ ដើម្បីអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពីយុវជន សន្តិភាព និងសន្តិសុខ(YPS)។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Rosemary DiCarlo (រូបថត៖ VNA) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិបានចាត់ទុកថា៖ រាល់សេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខស្តីពី YPS ចាំបាច់ត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៅគ្រប់ជាន់ថ្នាក់។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាបណ្ដាប្រទេសគប្បីទទួលខុសត្រូវក្នុងការដាក់
បញ្ជូលរបៀបវារៈ YPS ទៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ; បង្កើនការយល់ដឹងរបស់សង្គម; បង្កើនឱកាសសម្រាប់យុវជន ក៏ដូចជាដករបាំងរារាំង យុវជនផងដែរ។ នៅថ្នាក់អន្តរជាតិវិញ។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានគាំទ្រការដាក់បញ្ជូលរបៀបវារៈ YPS ទៅក្នុងប្រតិបត្ដិការរបស់អង្គការសហប្រជាជាតិ ដ៏ដូចជារួមសហការរវាងបណ្ដាស្ថានបេសកកម្ម និងប្រទេសម្ចាស់ផ្ទះក្នុងការកសាងយុទ្ធសាស្ត្រ YPS ផងដែរ៕