ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់នៅចំពោះមុខការកើនឡើងភាពតានតឹងនៅ Jerussalem ខាងកើត
(VOVWORLD) - នាថ្ងៃទី ១០ ឧសភា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន ដោយសារតែការវិវឌ្ឍន៍ដ៏តានតឹងនៅ Jerussalem ខាងកើត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ចូលរួមកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីភាពតានតឹងនៅក្រុង Jerusalem ខាងកើត (រូបថតៈ VOV)
|
ថ្លែងនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃ យ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះ នៅ Jerussalem ខាងកើត ដោយលើកឡើងថា បើគ្មានជំហានជាក់ស្តែងណាមួយទេ ភាពតានតឹងបច្ចុប្បន្នទំនងជានឹង កើនឡើង ហើយវដ្តអំពើហឹង្សាអាចវិលត្រឡប់មកវិញនៅពេលណាមួយជាពុំខាន។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការថ្កោលទោសចំពោះរាល់អំពើ ហឹង្សានិងការប្រើប្រាស់អាវុធដែលមិនចាំបាច់ប្រឆាំងនឹងជនស៊ីវិល ព្រមទាំងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ការ អត់ធ្មត់ជាអតិបរិមានិងចៀសវាងរាល់សកម្មភាពនិងសេចក្តីថ្លែងការណ៍ណាមួយ ដែលធ្វើអោយស្មុគស្មាញដល់ស្ថានភាពនេះ។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងចំពេលមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានៅទីក្រុង Jerussalem ខាងកើតនាថ្ងៃទី ១០ ខែឧសភា នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមជើងអាកាសជាបន្តបន្ទាប់តម្រង់ទៅលើគោលដៅយោធានៅតំបន់ Gaza។ មន្ត្រីសុខាភិ បាលប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២០ នាក់បានស្លាប់ ក្នុងនោះមានកុមារ ៩ នាក់និង ៦៥ នាក់បានរងរបួសដោយសារការវាយប្រហារតាមជើងអាកាសនេះ៕