ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីវិបត្តិស៊ីរី
(VOVWORLD) -នាថ្ងៃទី ២២ មករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំ សំដៅពិភាក្សាអំពីវិបត្តិមនុស្សធម៌ ដែលកាន់តែអាក្រក់ទៅៗនៅស៊ីរី ក្រោយ ការវាយប្រហាររបស់តួរគីតម្រង់ទៅលើកកងកម្លាំង Kurd នៅ Afrin ដែលចំណុះ ស៊ីរីភាគខាងជើង។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីវិបត្តិស៊ីរី |
តាមសំណើរបស់បារាំងនោះ កិច្ចពិភាក្សាចង្អៀតរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន លើកឡើងអំពីយុទ្ធនាការរបស់កងទ័ពស៊ីរីនៅខេត្ត Idlib និងតំបន់ Ghetto ប៉ែកខាងកើត ក៏ដូចជាការវាយប្រហារថ្មីៗរបស់តួរគីទៅលើ Afrin ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងស្ដាប់របាយការណ៍របស់អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ លោក Mark Lowcock ស្ដីពីដំណើរទស្សនកិច្ចថ្មីៗរបស់លោកទៅកាន់ស៊ីរី៕