ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ៣០ ខែសីហា បានបើកកិច្ចប្រជុំជាប្រចាំស្តីអំពីស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា - ảnh 1អនុប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nguyen Phuong Tra 

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nguyen Phuong Tra បានសង្កត់ធ្ងន់ថា៖ វៀតណាមសូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ អនុវត្តការអត់ធ្មត់ជាអតិបរមានិងចាត់វិធានការការពារជនស៊ីវិល ជាពិសេសស្ត្រីនិងកុមារ ដោយ ផ្តោតលើការសន្ទនានិងការចរចា។ លោកស្រីក៏បានសម្តែងការព្រួយបារម្ភអំពីការដែល អ៊ីស្រាអែលបន្តមានផែនការពង្រីកការតាំងទីលំនៅនៅតំបន់ West Bank ដោយអះអាងថា សកម្មភាពទាំងនេះគឺដើរផ្ទុយនឹងច្បាប់អន្តរជាតិនិងបណ្តាសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ វៀតណាមបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏រឹងមាំរបស់ខ្លួន ចំពោះការតស៊ូសុច្ចរិតរបស់ប្រជាជនប៉ាឡេស្ទីន គាំទ្រដំណោះស្រាយរដ្ឋពីរ រួមទាំងការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ឯករាជ្យនិងមានអធិបតេយ្យ ទន្ទឹមនឹងរដ្ឋអ៊ីស្រាអែលដោយមានព្រំដែនសុវត្ថិភាព ដែលបានអន្តរជាតិទទួលស្គាល់ ឈរលើមូលដ្ឋាននៃបណ្តាខ្សែព្រំដែនឆ្នាំ ១៩៦៧។ វៀតណាមស្វាគមន៍រាល់គំនិតផ្តួចផ្តើមទាំងអស់ដែលមានគោល បំណងនាំភាគីពាក់ព័ន្ធឆ្ពោះទៅរកគោលដៅនេះ។

ទន្ទឹមជាមួយគ្នានោះ វៀតណាមអំពាវនាវឱ្យគ្រប់ភាគី ធានាលក្ខខណ្ឌអំណោយផលសម្រាប់សកម្ម ភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ក៏ដូចជា អនុញ្ញាតឱ្យមានការចរាចទំនិញជាប្រចាំ តាមរយៈច្រកព្រំដែនរវាងហ្គាហ្សានិងពីខាងក្រៅ ដើម្បីបម្រើការស្ថាបនាប្រទេសជាតិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ