ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកិច្ចប្រជុំ​ពិភាក្សាអំពី​ហានិភ័យ​ដែលអាចកើតមានក្នុងបច្ចេកវិទ្យា AI

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានអំពាវនាវឱ្យប្រទេសនានារៀបចំជាបន្ទាន់នូវអភិបាលកិច្ចសកលចំពោះ AI ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកិច្ចប្រជុំ​ពិភាក្សាអំពី​ហានិភ័យ​ដែលអាចកើតមានក្នុងបច្ចេកវិទ្យា AI - ảnh 1រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកក្កដា។ រូបថត៖ រ៉យទ័រ

កាលពីថ្ងៃទី ១៨ កក្កដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាលើកដំបូង ដោយពិភាក្សាអំពីហានិភ័យពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ថ្លែងនៅក្នុងកិច្ចប្រជុំក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែកក្កដាឆ្នាំ ២០២៣ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានអំពាវនាវឱ្យប្រទេសនានារៀបចំជាបន្ទាន់នូវអភិបាលកិច្ចសកលចំពោះ AI ។ យោងតាមលោករដ្ឋមន្ត្រី Cleverly បានឲ្យដឹងថា AI អាចជួយផ្សព្វផ្សាយព័ត៌មានមិនពិត ហើយក្លាយទៅជាឧបករណ៍សម្រាប់មុខសញ្ញាហឹង្សា "ពង្រឹង ឬបំផ្លិចបំផ្លាញដល់ស្ថិរភាពយុទ្ធសាស្ត្រសកល"។

ក្នុងពេលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអត្ថាធិប្បាយថា AI កាន់តែមានប្រជាប្រិយភាពក្នុងជីវភាពរស់នៅ ហើយការប្រើប្រាស់បច្ចេកវិទ្យានេះនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាជួយកាត់បន្ថយភាពក្រីក្រ ឬព្យាបាលជំងឺមហារីក ប៉ុន្តែក៏មានហានិភ័យដែលអាចកើតមានចំពោះសហគមន៍ពិភពលោកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ AI ទាំងនៅលើវិស័យយោធា និងវិស័យក្រៅយោធា អាចមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់សន្តិភាព និងសន្តិសុខពិភពលោក។ លោកបានអំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ចាត់វិធានការជាបន្ទាន់ដើម្បីគ្រប់គ្រងបច្ចេកវិទ្យានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ