ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបង្ការប្រឆាំងIS,Al-Quaeda
|
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបង្ការប្រឆាំងIS,Al-Quaeda |
(VOV)_នាថ្ងៃទី១១ ឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀប
ចំកិច្ចប្រជុំពិភាក្សាអំពីបណ្ដាគ្រោះអាសន្តភេរវកម្មការគំរាមគំហែងដល់សន្តិភាព និង
សន្តិសុខជាតិ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចាត់ទុកថា៖ នាបច្ចុប្បន្ន
ការតស៊ូប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បណ្ដាញភេរវកម្មអន្តរជាតិ Al-
Qaeda និងបុគ្គល អង្គការទាក់ទិននានាជាបញ្ហាចាំបាច់ ដូច្នេះប្រទេសទាំងឡាយត្រូវ
ប្តេជ្ញាតស៊ូប្រឆាំងភេរវកម្ម។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអះអាងជាថ្មីម្តងទៀតថា៖លទ្ធិ
ភេរវកម្មជាការគំរាមគំហែងចំពោះសន្តិភាព និងស្ថិរភាពអន្តរជាតិ។ បណ្ដាសកម្មភាព
ភេរវកម្មត្រូវបានអនុវត្តនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង និងក្រមគ្រប់រូបភាព។
សកម្មភាពតស៊ូប្រឆាំងភេរវកម្មក៏ត្រូវគោរពឯករាជ្យ សេរីភាព និងបូរភាពដែនដី
របស់ប្រទេសទាំងឡាយ អោយសមស្របជាមួយធម្មនុញ្ញអង្គការសហប្រជាជាតិដែរ៕