ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តដែលទាក់ទងនឹងប្រទេសស៊ូដង់និងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង Minsk

(VOVWORLD) - នាថ្ងៃទី ១១ ខែកក្តដានៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីប្រកាស អនុម័តនូវសេចក្តីសម្រេចចិត្តលេខ ២៥៦២ ទាក់ទងនឹងស្ថានភាពប្រទេស ស៊ូដង់ ដោយទទួលបានសំឡេងគាំទ្រ ១៥/១៥ ។

សេចក្តីសម្រេចចិត្តលេខ ២៥៦២ ដែលព្រាងឡើងដោយសហរដ្ឋអាមេរិកដើម្បីអបអរសាទរចំពោះការវិវឌ្ឍន៍វិជ្ជមានមួយចំនួនទាក់ទងនឹងតំបន់ដាហ្វួរ (ស៊ូដង់) នាពេលថ្មីៗនេះ ដោយគូសបញ្ជាក់ការទទួលខុសត្រូវចម្បងរបស់រដ្ឋាភិបាល ស៊ូដង់ក្នុងការការពារជនស៊ីវិលនៅក្នុងតំបន់ដាហ្វួរ ជៀសវាងពីជម្លោះកើតមានឡើងនិងអំពាវនាវដល់រដ្ឋាភិបាលឱ្យខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអំពើហឹង្សារវាងសហគមន៍នានា។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះវិវឌ្ឍន៍វិជ្ជមានមួយចំនួនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នាពេលថ្មីៗនេះ ដូចជាការដោះលែងអ្នកទោស និងកិច្ចព្រមព្រៀងឈប់បាញ់ដែលទទួលបានជោគជ័យកាលពីថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ ។ ទោះជាយ៉ាងណាក៏ដោយ លោក Dang Dinh Quy  បានបញ្ជាក់ថែមទៀតថា ជម្លោះនៅតែកើតឡើង ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងស្ថានភាពមនុស្សធម៌នៅភាគខាងកើតអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ