ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តល់អាទិភាពដល់ជម្លោះអ៊ុយក្រែន និងសន្តិសុខស្បៀងអាហារ

(VOVWORLD) - នេះជាការប្រកាសរបស់លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តល់អាទិភាពដល់ជម្លោះអ៊ុយក្រែន និងសន្តិសុខស្បៀងអាហារ - ảnh 1ប្រជាពលរដ្ឋអ៊ុយក្រែនជម្លៀសចេញពីទីក្រុង Mariupol។ (រូបថត៖ AFP/TTXVN)
ក្នុងខែឧសភានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងពិភាក្សាអំពី សន្តិសុខស្បៀងអាហារ និងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។ នេះជាការប្រកាសរបស់លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា។
សហរដ្ឋអាមេរិកក៏ជា ប្រទេសដែលទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែនេះផងដែរ។ យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Linda Thomas-Greenfield ចំណុចលេចធ្លោនៅក្នុង របៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ គឺជាកិច្ចពិភាក្សា បើកចំហមួយស្តីពី "ទំនាក់ទំនងរវាងជម្លោះនៅអ៊ុយក្រែន និងអសន្តិសុខស្បៀង អាហារ" និងកិច្ចពិភាក្សាស្តីពីហានិភ័យ និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការរក្សាសន្តិភាពនិងសន្តិសុខ។
នៅក្នុងខែឧសភានេះដែរ ប្រទេសសមាជិកទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិនឹងពិភាក្សាអំពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននៅក្នុងកិច្ចប្រជុំខ្លីមួយដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ