ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាគ្នាអំពីវិធានការណ៍នានាដើម្បីជម្រុញការអនុវត្តរបៀបវារៈស្តីពី ស្ត្រី សន្តិភាពនិងសន្តិសុខ

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៩ ខែតុលាបានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូស្តីពីរបៀបវារៈសម្រាប់ស្ត្រី សន្តិភាពនិងសន្តិសុខ (WPS) ក្រោមអធិបតីភាពរបស់ប្រទេស រុស្ស៊ី ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខក្នុងខែតុលា។

ថ្លែងមតិនៅឯកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប បានអបអរសាទរចំពោះវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣២៥ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យប្រទេសនានាគាំទ្រដល់ការអំពាវនាវរបស់អគ្គលេខាធិការស្តីពីបទឈប់បាញ់ជាសកល និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពនៅគ្រប់ទីកន្លែងនៅលើពិភពលោក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ និងគាំទ្រដល់ជនងាយរងគ្រោះ ជាពិសេសគឺស្ត្រីនិងក្មេងស្រីផងដែរ។

លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់សហគមន៍នៃម្ចាស់ជំនួយអន្តរជាតិគប្បីបន្តផ្គត់ផ្គង់យ៉ាងហោចណាស់ចំនួន ១៥ % នៃដើមទុន ODA ដល់ប្រទេសនានាដែលរងគ្រោះដោយ សារជម្លោះ ដើម្បីជម្រុញការគោរពសមភាពយេនឌ័រ ព្រមទាំងបន្តបង្កើនទំនាក់ទំនងភាពជាដៃគូនិងការសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រកប ដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ