ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​តាមរយៈប្រព័ន្ធ​វីដេអូស្តីពី​អាវុធគីមីនៅស៊ីរី

(VOVWORLD) - ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងសារជាថ្មី នូវ គោលជំហររបស់វៀតណាមក្នុងការថ្កោលទោសរាល់សកម្មភាពប្រើប្រាស់អាវុធគីមី។
ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​តាមរយៈប្រព័ន្ធ​វីដេអូស្តីពី​អាវុធគីមីនៅស៊ីរី - ảnh 1 ជម្លោះនៅក្នុងប្រទេសស៊ីរីបានធ្វើឱ្យប្រទេសមជ្ឈឹមបូព៌ានេះត្រូវបានបំផ្លិចបំផ្លាញ  (រូបថត៖ រ៉យទ័រ)

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នាថ្ងៃទី ១៥ ខែមេសា បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្ដីពីអាវុធគីមីនៅស៊ីរី។ នេះជាកិច្ចប្រជុំប្រចាំខែ ស្ដីពីបញ្ហានេះ ដោយផ្អែក លើសេចក្ដីសម្រេចចិត្តលេខ ២១១៨ (ឆ្នាំ ២០១៣) របស់ក្រុមប្រឹក្សាសន្តិសុខ។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកការរំសាយសព្វាវុធយោធា លោកស្រី Izumi Nakamitsu បានផ្តល់ព័ត៌មានស្តីពីរបាយការណ៍តាមកាលកំណត់ដំណាក់កាល ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ដល់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ របស់ អគ្គនាយកអង្គការហាមប្រាមអាវុធគីមី (OPCW) ដែលទាក់ទិនដល់សកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់អង្គការនេះនឹងស៊ីរី។ នាបច្ចុប្បន្ន អង្គការនេះ ត្រូវផ្អាករាល់សកម្មភាពនៅទីកន្លែងជាក់ស្ដែងរបស់ខ្លួនដោយសាផលប៉ះពាល់នៃជំងឺរាតត្បាត Covid – 19។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងសារជាថ្មី នូវគោលជំហររបស់វៀតណាមក្នុងការថ្កោលទោសរាល់សកម្មភាពប្រើប្រាស់អាវុធគីមី ព្រមទាំងអះអាងពីសារសំខាន់នៃ ការអនុវត្តន៍ពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី និងការគាំទ្រចំពោះសកម្មភាពរបស់អង្គការហាមប្រាមអាវុធគីមី ដែលសមស្របនឹងអនុសញ្ញានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ