ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាតាមវីដេអូអំពីតំបន់អាហ្វ្រិកខាងលិចនិង Sahel

(VOVWORLD) - នាថ្ងៃទី៩ កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន ពិភាក្សាតាមប្រព័ន្ធវីដេអូអំពីស្ថានភាពក្រោយរយៈពេល៦ខែបំពេញភារកិច្ច របស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅតំបន់អាហ្វ្រិកខាងលិច និង Sahel (UNOWAS)។

នៅកិច្ចប្រជុំនេះ វៀតណាមបានគាំទ្រចំពោះវិធាន ការការទូតសំដៅបង្ការ ព្រមានជាមុន រារាំងជម្លោះនិងដោះស្រាយជម្លោះ នៅតាមប្រទេសនានាក្នុងតំបន់។

ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែក ទស្សនៈរួមរវាងបណ្ដាប្រទេសដោយសម្ដែងនូវការព្រួយបារម្ភចំពោះស្ថានភាពសន្តិសុខនៅក្នុងតំបន់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមបេសកកម្មអង្គការសហប្រជាជាតិនិងកងកម្លាំង G5 Sahel ក្នុង ការប្រយុទ្ធប្រឆាំងភេរវកម្ម ក៏ដូចជាការពារពលរដ្ឋ ជាពិសេសគឺនារីនិង កុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ