ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាតាមអនឡាញ់អំពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី ៣១ ខែមិនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស.ប) បានរៀបចំកិច្ចប្រជុំតាមអនឡាញ់ ដើម្បីពិភាក្សាពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន និងសកម្មភាពរបស់ក្រុមបេសកកម្មទទួលបន្ទុកការជួយឧបត្ថម្ភរបស់អ.ស.បប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA)។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាតាមអនឡាញ់អំពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន - ảnh 1 សមាជិកក្រុមប្រឹក្សាសន្តិសុខពិភាក្សាគ្នាតាមអនឡាញ់អំពីប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ VOV)

 

ក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ បានចែករំលែកការព្រួយបារម្ភអំពីអំពើហិង្សាដែលកំពុងកើនឡើង និងថ្កោលទោសការវាយប្រហារភេរវកម្ម ព្រមទាំងអំពាវនាវឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងមេដឹកនាំគណៈបក្សប្រឆាំង ត្រូវដោះស្រាយការខ្វែងគំនិត និងចាប់ផ្តើមអនុវត្តដំណើរការចរចារសន្តិភាពឲ្យបានឆាប់ៗផងដែរ។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការជួយឧបត្ថម្ភគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានាថ្ងៃទី ២៩ ខែកុម្ភៈ ព្រមទាំងសំដែងនូវការព្រួយបារម្ភរួមអំពីការវាយប្រហារភេរវកម្មដោយអំពាវនាវឱ្យភាគីនានាគួរតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ