ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីការរក្សាបណ្ដាញអ៊ិនធើណែតប្រកបដោយស្ថិរភាព
(VOVWORLD) - វៀតណាមគាំទ្រការកសាងបរិយាកាសបណ្ដាញ អ៊ិនធើណែត ប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល បើកចំហនិងស្ថិរភាព ឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្ដាប្រ ទេស ប្រជាពលរដ្ឋនិងរួមចំណែកក្នុងការថែរកក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីការរក្សាបណ្ដាញអ៊ិនធើណែតប្រកបដោយស្ថិរភាព (រូបថត៖ VOV) |
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នាថ្ងៃទី ២២ ខែឧសភា បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេ អូ ដើម្បីធ្វើការពិភាក្សាអំពីប្រធានបទ រក្សាបណ្ដាញអ៊ិន ធើណែតប្រកបដោយស្ថិរភាព ទប់ស្កាត់ជម្លោះ និងពង្រឹងសន្តិសុខ។ កិច្ចប្រជុំនេះមានការចូលរួមរ បស់ប្រទេសប្រ មាណ ៥០។
នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសបានសង្កត់ធ្ងន់លើតម្រូវការកសាងបណ្តាញអ៊ិនធើណែតប្រកបដោយសន្តិភាព សុវត្ថិ ភាព និងស្ថិរភាព គោរពតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ អំពាវ នាវឱ្យមានការពង្រឹងវិធានការកសាងសមត្ថភាពប្រើប្រាស់ គ្រប់គ្រងបណ្ដាញអ៊ិនធើណែត ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ជាតិ អំពីការការពារបណ្ដាញ អ៊ិនធើណែត។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា៖ វៀតណាមគាំទ្រការកសាងបរិយា កាសបណ្ដាញអ៊ិនធើណែតប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល បើកចំហ និងស្ថិរភាព ឆ្លើយតប នឹងតម្រូវការ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្ដាប្រទេស ប្រជាពលរដ្ឋនិងរួមចំណែកក្នុងការថែរកក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕