ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីប្រតិបត្តិការរបស់មជ្ឈមណ្ឌលការទូតបង្ការនៃអង្គការសហប្រជាជាតិប្រចាំអាស៊ីកណ្តាល

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ៦ ខែកក្កដា បានបើកកិច្ចប្រជុំតាមវិដេអូ ដើម្បីពិភាក្សាអំពីសកម្មភាពរបស់មជ្ឈមណ្ឌលការ ទូតបង្ការនៃអង្គការសហប្រជាជាតិប្រចាំអាស៊ីកណ្តាល (UNRCCA)។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីប្រតិបត្តិការរបស់មជ្ឈមណ្ឌលការទូតបង្ការនៃអង្គការសហប្រជាជាតិប្រចាំអាស៊ីកណ្តាល - ảnh 1តំណាងនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំមួយ តាមរយៈប្រព័ន្ធវីដេអូ (រូបថតៈ TTXVN)

ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋ ទូតលោក Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ UNRCCA ដោយចាត់ទុកថា នេះជាគំរូវិជ្ជមានរបស់អង្គការសហប្រជាជាតិក្នុងការជំរុញការទូតបង្ការនៅតំបន់។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរចំពោះការវិវឌ្ឍនៃវិស័យសន្តិសុខ សេដ្ឋកិច្ចនិងសង្គម នៅក្នុងបណ្តាប្រទេសអាស៊ីកណ្តាល ព្រមទាំងចែករំលែកការព្រួយបារម្ភអំពីផលប៉ះពាល់នៃការរីករាលដាលជំងឺរាតត្បាត COVID-19 នៅលើប្រទេសទាំងនេះ។ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យ UNRCCA បន្តគាំទ្រដល់បណ្តាប្រទេសអាស៊ីកណ្តាល ក្នុងការគ្រប់គ្រងប្រភពធនធានទឹកឆ្លងដែន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើកកម្ពស់តួនាទីរបស់យុវជននិងស្ត្រី។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UNRCCA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាហ្វហ្កានីស្ថាន និងអង្គការពាក់ព័ន្ធក្នុងតំបន់ តាមនោះចូលរួមវិភាគទានរួមក្នុងការជំរុញសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីកណ្តាលនិងអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ