ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាពនៅលីបង់

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៣ ខែឧសភា ស្តីពីស្ថានភាពលីបង់។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាពនៅលីបង់ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ 

ថ្លែងមតិនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋ ទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា លីបង់កំពុងប្រឈមមុខនឹងការលំបាកជាច្រើន និងបានសម្តែងការគាំទ្រ ដល់រដ្ឋាភិបាលលីបង់ ដោយបានអនុវត្តនូវវិធានការគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងសេច ក្តីប្រាថ្នារបស់ប្រជាជន។ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានអះអាងថា អធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យរបស់លីបង់ គួរតែត្រូវបានគោរពនិងអនុវត្តយ៉ាងពេញលេញ ព្រមទាំងអំពាវនាវដល់បណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់និងអង្គការអន្តរជាតិ បន្តជួយគាំទ្រដល់លីបង់ផងដែរ។

នៅបញ្ចប់កិច្ចប្រជុំ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខបានឯកភាព ផ្តល់ព័ត៌មានដល់សារព័ត៌មាន ក្នុងនោះ បញ្ជាក់ពីការគាំទ្រចំពោះអធិបតេយ្យភាព ឯករាជ្យនយោបាយនិងបូរណភាពទឹកដីរបស់លីបង់ និងសង្កត់ធ្ងន់ថា ការធានាស្ថិរភាពលីបង់គឺមានតួនាទីសំខាន់សម្រាប់សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ លើសពីនេះទៅទៀត បណ្តាប្រទេសបានអំពាវនាវឱ្យភាគីនៅក្នុងប្រទេសលីបង់ ប្តេជ្ញាអនុវត្តគោលនយោបាយដោយមិនជ្រៀតជ្រែកទៅក្នុងជម្លោះក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ