ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រមានថាស្ថានភាពអាចកាន់តែធ្ងន់ធ្ងរជាង
(VOVWORLD) -
ស្ថានភាពនៅ Maldives អាចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត។ នេះគឺជាការព្រមានរបស់លោក Miroslav Jenca ជំនួយការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ៨ កុម្ភៈ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រមានថាស្ថានភាពអាចកាន់តែធ្ងន់ធ្ងរជាង |
តាមប្រភពព័ត៌មាននានារបស់អង្គការសហប្រជាជាតិថ្លែងមតិនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនោះ លោក Jenca បានសង្កត់ធ្ងន់ថា ទោះជាគ្មានព័ត៌មាន អំពីការប៉ះទង្គិចហឹង្សាណាមួយក្ដី ប៉ុន្តែស្ថានភាពនៅ Maldives នៅតែតានតឹង ហើយអាចធ្ងន់ធ្ងរថែមទៀត។ នេះគឺជាលើកដំបូង ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការពិភាក្សាស្ដីពីវិបត្តិនៅ Maldives ដែលបានផ្ទុះឡើងនាថ្ងៃទី ១ កុម្ភៈ ។ ក៏ប៉ន្តែ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបាននាំចេញសេចក្ដីប្រកាសណាមួយក្រោយពីកិច្ចប្រជុំពោលខាងលើឡើយ។
មុននោះ លោក Miroslav Jenca បានមានជំនួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស Maldives ផងដែរ។ តាមលោកថា រដ្ឋអំណាច Maldives ត្រូវដោះស្រាយវិបត្តិនយោបាយតាមរយៈកិច្ចសន្ទនា ដោយមានការចូលរួមរបស់គណបក្សទាក់ទិនទាំងឡាយ ហើយអង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ចជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់រាល់កិច្ចចរចានេះផងដែរ៕