ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសាទរកិច្ចព្រមព្រៀងស្ដីពីការរៀបចំការបោះឆ្នោតនៅសូម៉ាលី
(VOVWORLD) - វៀតណាមនិងឥណ្ឌូនេស៊ី ជាប្រទេសអាស៊ាន២នៅក្នុងក្រុម ប្រឹក្សាសន្តិសុខ បានថ្លែងសុន្ទរកថារួម ដោយកត់សម្គាល់នូវវឌ្ឍភាព វិជ្ជមាននៅសូម៉ាលី ជាពិសេសគឺកិច្ចសន្ទនានយោបាយរវាងរដ្ឋាភិបាល សហព័ន្ធជាមួយរដ្ឋសមាជិកនានា សំដៅដោះស្រាយស្ថានភាពជាប់គាំង នយោបាយកាលពីឆ្នាំ២០១៨មក។
តំណាងបណ្ដាប្រទេសចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីស្ថានភាពនៅសូម៉ាលី។ |
នាថ្ងៃទី២៣ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើក កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅប្រទេសសូម៉ាលីនិងសកម្មភាពរបស់ស្ថានបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំសូម៉ាលី (UNSOM)។ វៀតណាមនិងឥណ្ឌូនេស៊ី ជាប្រទេសអាស៊ាន២នៅក្នុងក្រុម ប្រឹក្សាសន្តិសុខ បានថ្លែងសុន្ទរកថារួម ដោយកត់សម្គាល់នូវវឌ្ឍភាព វិជ្ជមាននៅសូម៉ាលី ជាពិសេសគឺកិច្ចសន្ទនានយោបាយរវាងរដ្ឋាភិបាល សហព័ន្ធជាមួយរដ្ឋសមាជិកនានា សំដៅដោះស្រាយស្ថានភាពជាប់គាំង នយោបាយកាលពីឆ្នាំ២០១៨មក។ វៀតណាមនិងឥណ្ឌូនេស៊ីបានថ្កោល ទោសរាល់អំពើហឹង្សា អំពើវាយប្រហារដោយប្រើប្រាស់ឧបករណ៍បំផ្ទុះធ្វើ ដោយដៃ និងអំពើវាយប្រហារអត្តឃាតទៅលើកងទ័ពនិងកងកម្លាំងរក្សា សន្តិភាពនៅសូម៉ាលី។ ប្រទេសអាស៊ានទាំងពីរនេះក៏បានសម្ដែងនូវការ ប្ដេជ្ញាចិត្តបន្តរួមសហការជាមួយអង្គការសហប្រជាជាតិ អង្គការតំបន់និង អន្តរជាតិផ្សេងៗ ជួយឧបត្ថម្ភគាំទ្រសូម៉ាលីដើម្បីសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍ ផងដែរ៕