ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុញ្ញាតឱ្យបន្តផ្ដល់ជំនួយដល់ស៊ីរី
(VOVWORLD) - សេចក្ដីសម្រេចចិត្តនេះត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការអនុម័ត ដោយទទួលបានសំឡេងគាំទ្រចំនួន ១២/១៥ ។
ប្រគល់អំណោយដល់ប្រជាជនស៊ីរី (រូបថតៈ AFP / TTXVN) |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១១ ខែកក្កដាបានអនុម័តលើសេចក្ដីសម្រេចចិត្ត ស្ដីពីការបន្តផ្ដល់ជំនួយមនុស្សធម៌ឆ្លងដែនទៅកាន់ស៊ីរី។ ទោះយ៉ាងណា ជំនួយទៅកាន់ប្រទេសស៊ីរីនឹងធ្វើឡើង តាមរយៈច្រកទ្វារព្រំដែនតែមួយ គត់ប៉ុណ្ណោះទេ។ សេចក្ដីសម្រេចចិត្តនេះត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការអនុម័ត ដោយទទួលបានសំឡេងគាំទ្រចំនួន ១២/១៥ ។
សូមបញ្ជាក់ដែរថា សេចក្ដីសម្រេចចិត្តនេះគឺជាគំនិតរបស់អាល្លឺម៉ង់ និងបែលហ្ស៊ិក ដែលអនុញ្ញាតឱ្យផ្ដល់ជំនួយមនុស្សធម៌ដល់ស៊ីរី ក្នុងរយៈពេលមួយឆ្នាំនៅតាមច្រកទ្វារព្រំដែន Bab al-Hawa ផងដែរ៕