ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើផែនការរៀបចំការបោះឆ្នោតសកលនៅលីប៊ី

(VOVWORLD) -នាថ្ងៃទី ៦ មិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើផែនការរៀបចំការបោះឆ្នោតសកលនៅលីប៊ី នាដំណាច់ឆ្នាំនេះ។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តលើផែនការរៀបចំការបោះឆ្នោតសកលនៅលីប៊ី - ảnh 1 អ្នកបោះឆ្នោតលីប៊ីមួយរូប

ទោះជាយ៉ាងណាក៏ដោយផែនការដែលបារាំងគាំទ្រនេះ មិនបានលើកឡើងអំពីកាលបរិច្ឆេទនាថ្ងៃទី ១០ ធ្នូ ដែលប្រធានាធិបតីបារាំងលោក Emmanuel Macron និងមេដឹកនាំភាគីប្រឆាំងនានានៅលីប៊ីបានឯកភាពគ្នានៅប៉ារីសកាលពីខែមុន។

សូមគូសបញ្ជាក់ដែរថា៖ នាខែមុន នៅទីក្រុងប៉ារីស មេដឹកនាំសំខាន់ៗទាំង ៤ រូបនៅលីប៊ីបាឯកភាពអនុវត្តត្តន៍ការបោះឆ្នោតនាថ្ងៃទី ១០ ធ្នូ ដើម្បីជំរុញឲ្យប្រទេសរួចផុតពីស្ថានភាពវឹកវរនិងជម្លោះដ៏យូរអង្វែង ដែលបានអូសបន្លាយតាំងពីឆ្នាំ ២០១១ មកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ