ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពាវនាវភាគីប្រជែងនានានៅស៊ូដង់នឹងបញ្ចប់អំពើហិង្សា
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១១ ខែមិថុនា បានថ្កោលទោសយ៉ាងខ្លាំងអំពើហិង្សានាពេលថ្មីៗនេះនៅប្រទេសស៊ូដង់ ហើយព្រមទាំងអំពាវនាវឲ្យរដ្ឋអំណាចខាងយោធានិងចលនាបាតុកម្មប្រឆាំងនៅប្រទេសនេះត្រូវស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនាពេលបច្ចុប្បន្នផងដែរ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres |
នៅក្នុងសេចក្តីប្រកាសមួយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហឹង្សាដែលប្រឆាំងនឹងជនស៊ីវិល ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការការពារសិទ្ធិមនុស្សផងដែរ។ ទន្ទឹមនឹងនេះ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យភាគីប្រជែងនានានៅស៊ូដង់ បន្តធ្វើ កិច្ចសន្ទនានយោបាយឡើងវិញ។ លោកក៏បានដាស់តឿនឱ្យភាគីនានារួមសហការគ្នាដើម្បីធានានូវការផ្ទេរអំណាច