ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំបិទទ្វារនិងបន្ទាន់ស្តីពីបញ្ហាហៃទី
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាបានបើកកិច្ចប្រជុំបិទទ្វារនិងបន្ទាន់មួយនៅថ្ងៃទី ៨ ខែកក្កដាដើម្បីពិភាក្សា ពីវិបត្តិនៅប្រទេសហៃទី បន្ទាប់ពីប្រធានាធិបតី Jovênl Moisi ត្រូវបានគេធ្វើឃាតមួយថ្ងៃមុន។
ក្រុមជនពិការមួយក្រុមនៅជម្រកមួយ បន្ទាប់ពីត្រូវក្រុមប្រដាប់អាវុធនៅរដ្ឋធានី Port-au-Prince ដុតបំផ្លាញផ្ទះល្បែង កាលពីថ្ងៃទី ២៤ ខែមិថុនា (រូបថតៈ CNN) |
អ្នកតំណាងពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាហៃទី លោកស្រី Helen Meagher La Lime បានសង្ខេបអំពីស្ថានភាពនៅប្រទេសហៃទី បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moise នៅគេហដ្ឋានរបស់លោក កាលពីថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១។ ហេតុដូច្នេះ ហៃទីបានប្រកាសអាសន្នក្នុងរយៈពេល ១៥ ថ្ងៃ ហើយនាយករដ្ឋមន្រ្តីហៃទីទទួលបន្ទុកដឹកនាំប្រទេសជាបណ្តោះអាសន្ន រហូតដល់មានប្រធានាធិបតីថ្មីត្រូវបានជ្រើសតាំង។ លោកស្រី La Lime ក៏បានឲ្យដឹងថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនៅហៃទីនឹងខិតខំអស់ពីសមត្ថភាពដើម្បីគាំទ្រប្រទេសនិងប្រជាជនហៃទីនិងខិតខំប្រឹងប្រែងជួយប្រទេស និងប្រជាជន ហៃតីស្ថិរភាពស្ថានភាពនិងជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯអ.ស.ប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបិទទ្វារលោកស្រី La Lime បានលើកឡើងថា ហៃទីបានស្នើឱ្យអង្គការសហប្រជាជាតិជួយបង្កើនសន្តិសុខបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី ហើយលោកស្រីបានបញ្ជាក់ថា អ.ស. ប បានទទួលយកសំណើនេះយ៉ាងម៉ឺងម៉ាត់ ដោយចង់ឲ្យហៃទីលើកឡើងច្បាស់ថា តើខ្លួនត្រូវការឧបត្ថម្ភយ៉ាងដូចម្ត៉េច៕