ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង

(VOVWORLD) -នាថ្ងៃទី២៣ឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដំណើរការកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប៉ុន្តែ ក៏ដូចជាកិច្ចប្រជុំនាសប្តាហ៍មុនដែរ គឺពុំទទួលបានលទ្ធផលជាក់ស្តែងណាមួយ ឡើយ។ 
ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង - ảnh 1 ប្រជាជនកូរ៉េខាងត្បូងតាមដានព័ត៌មានស្តីពីបញ្ហារបស់ព្យុងយ៉ាង (រូបថតៈ AP)

នៅក្នុងកិច្ចប្រជុំនេះ ចិន-សម្ព័ន្ធមិត្តនិងជាដៃគូពាណិជ្ជកម្មសំខាន់របស់ ព្យុងយ៉ាង បានបញ្ជាក់ថា គប្បីផ្តល់អាទិភាពសម្រាប់ការជម្រុញរាល់កិច្ចចរចារ ការទូត ជំនួសឲ្យការដាក់ទណ្ឌកម្មបន្ថែម។ ក្នុងពេល ជាមួយគ្នានោះ ទាំងឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំ អ.ស.ប លោក Matthew Rycroft និងឯកអគ្គរដ្ឋទូតបារាំងប្រចាំអ.ស.ប លោក Francois Delattre សុទ្ធតែបានពោល ថា ពួគគេគាំទ្រការបង្កើនបទដាក់ទណ្ឌកម្មរបស់អ.ស.បទៅលើស.ប.ប.កផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ