ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំអំពីអ៊ុយក្រែន

ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំអំពីអ៊ុយក្រែន - ảnh 1
កិច្ចប្រជុំ១របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប


(VOVworld)-នាថ្ងៃទី២៦មករា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានបើកកិច្ចប្រជុំស្តីពី អ៊ុយក្រែនក្រោយពីស្ថានភាពនៅទីនេះកាន់តែតាន់តឹងឡើងដោយចៃដន្យ។
តំណាង អចិន្ត្រៃយ៍អាមេរិក Sanmantha Power បានចោទប្រកានរុស្ស៊ីនិងភាគី
ប្រឆាំងនៅ​ភាគខាងកើតអ៊ុយក្រែន ធ្វើឲ្យស្ថានភាពតានតឹងឡើងជណ្តើរ។
តំណាងអ៊ុយក្រែន អង់គ្លេស បារាំងនិងប្រទេសមួយចំនួនទៀត បានអំពាវនាវ
រុស្ស៊ី កុំជួយឧបត្ថម្ភ ភាគីប្រឆាំងនៅភាគខាងកើតអ៊ុយក្រែន។ មិនស្រុះចិត្ត
គំនិតចំពោះមតិនេះ តំណាងរបស់រុស្ស៊ីនៅអ.ស.បលោក Vataly Churkin បាន
ចាត់ទុកថា ភាពតាន តឹងនៅអ៊ុយក្រែនគឺដោយសារ Kiev បដិសេធការជួបសន្ទ
នាផ្ទាល់ជាមួយ Donetsk និង Lugansk អំពីការអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk
។ ក្នុងពេល ជាមួយនោះ អគ្គលេខាធិការរងអ.ស.ប ទទួលបន្ទុកបណ្តាបញ្ហា
នយោបាយ លោក Jeffrey Feltman បានសង្កត់ធ្ងន់ថា ត្រូវខំប្រឹងប្រែងទ្វេដង
ទៀតដើម្បីដោះ ស្រាយដោយសន្តិវិធីរាល់វិបត្តិនៅអ៊ុយក្រែន បើទោះបីជាការ
ចរចារទាំងអស់នេះ បានជួបការលំបាកក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ