(VOVworld)-នាថ្ងៃទី១៥តុលា មហាសន្និបាតអ.ស.បបានបោះឆ្នោត ជ្រើសរើស ប្រទេសមិនអចិន្ត្រៃយ៍ថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បចំនួន៥ទៀត។ ប្រទេស
ជាប់ឆ្នោតគឺ អេហ្ស៊ីប ជប៉ុន សេណេហ្គាល់ អ៊ុយក្រែន និងអ៊ុយរូហ្គាយ។ សមាជិក
ថ្មីទាំង៥នេះនឹងចាប់ផ្តើមអាណត្តិពីរឆ្នាំនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បពីខែមករា
ឆ្នាំ២០១៦ជំនួសឲ្យប្រទេស ឆាដ ជីលី យ័រដាន់ លីទុយអានី និងនីហ្សេរីយ៉ា៕