ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្ដីសំរេចចិត្តដាក់ទណ្ឌកម្មថ្មីទៅលើស.ប.បកូរ៉េ

ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្ដីសំរេចចិត្តដាក់ទណ្ឌកម្មថ្មីទៅលើស.ប.បកូរ៉េ - ảnh 1
អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ថ្លែងមតិនៅកិច្ចប្រជុំនេះ (រូបថត៖AP/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ដោយសម្លេងគាំទ្រចំនួន១៥និងមិនមាន
សម្លេងប្រឆាំងណាមួយ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តលើសេចក្ដីសំរេច
ចិត្តដាក់ទណ្ឌកម្មថ្មីទៅលើស.ប.បកូរ៉េ។បទដាក់ទណ្ឌកម្មថ្មីនេះតម្រង់ទៅលើវិស័យ
នាំចេញធ្យូងថ្ម ដែលជាប្រភពមួយក្នុងចំណោមប្រភពចំណូលប្រាក់ បរទេសធំបំផុត
របស់ស.ប.បកូរ៉េ ក្នុងគោលដៅកាត់បន្ថយ៦០%នៃបរិមាណធ្យូង ថ្មនាំចេញជារៀង
រាល់ឆ្នាំរបស់ប្រទេសនេះ។គេប៉ាន់ស្មានថា បទដាក់ទណ្ឌកម្មថ្មី នេះនឹងបណ្ដាលឲ្យ
ប្រភពចំណូលប្រាក់បរទេសរបស់ស.ប.បកូរ៉េរងការខាតបង់ ចំនួន៨០០លានដុល្លា
អាមេរិកជារៀងរាល់ឆ្នាំ។
អញ្ជើញថ្លែងមតិចំពោះមុខក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការអ.ស.បលោក
Ban Ki-moon សង្ឃឹមថា ការដែលប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥
ឯកភាពអនុម័តលើបទដាក់ទណ្ឌកម្មថ្មីនេះ នឹងបង្កើតឡើងសម្ពាធគ្រប់គ្រាន់ដើម្បី
បង្ខំឲ្យព្យុងយ៉ាងបន្ធូរស្រាលភាពតានតឹងននៅក្នុងតំបន់ហើយវិលត្រឡប់ទៅតុ
ចរចារវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ