ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពាវនាវសហប្រតិបត្តិការដោះស្រាយរាល់ករណីចាប់ចំណាប់ខ្មាំងរបស់កំលាំងភេរវកម្ម
(VOVWORLD) /  
|
ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពាវនាវសហប្រតិបត្តិការដោះស្រាយរាល់ករណីចាប់ចំណាប់ខ្មាំង
របស់កំលាំងភេរវកម្ម (untogo.org) |
Vovworld-នាថ្ងៃទី២៧មករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងពេញទំហឹងរាល់ករណីចាប់ចំណាប់ខ្មាំងដោយកំលាំងភេរវកម្មដំណើរការដោយគោលដៅណាមួយ ក្នុងនោះមានការទាមទាបង់ប្រាក់និងការរា
ថយនយោបាយ។ ក្នុងសេចក្តីសំរេចចិត្តជាលើកដំបូងផ្ដោតទៅលើបញ្ហាចាប់ចំណាប់ខ្មាំងទាយប្រាក់របស់កំលាំងភេរវកម្ម ស្ថាប័នអង្គការសហប្រជាជាតិបានអំពាវនាវសហគមន៍អន្តរជាតិសហប្រតិបត្តិការសម្ដែងការប្តេជ្ញាទប់ស្កាត់កំលាំងភេរវកម្មអនុវត្តការចាប់ចំណាប់ខ្មាំងទន្ទឹមនឹងនោះធានាឲ្យការដោះលែងប្រកបដោយសុវត្ថិភាពចំពោះចំណាប់ខ្មាំងដែលមិនត្រូវការដល់របៀបបង់ប្រាក់រឺយល់ព្រមការរាថយនយោបាយណាមួយឡើយ។ ក្រុមបរឹក្សាអង្គការសហប្រជាជាតិក៏
ស្នើរគណៈកម្មាធិការប្រឆាំងភេរវកម្មអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំពិសេសមួយដើម្បីពិភាក្សាវិធានការទប់ស្កាត់ការចាប់ចំណាប់ខ្មាំងរបស់កំលាំងភេរវកម្មផង
ដែរ៕
-VOVWORLD