ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស អំពាវនាវឱ្យមានសាមគ្គីភាពក្នុងតំបន់
(VOVWORLD) - កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍រួមដែលសង្កត់ធ្ងន់លើសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធាក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបង្កើតប្លុកហិរញ្ញវត្ថុនិងរូបិយវត្ថុនាឆ្នាំ ២០២៥ ។
ព្រះមហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ព្រះនាម Salman (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ១០ ខែធ្នូ កិច្ចប្រជុំកំពូល នៃក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ ឈូងសមុទ្រពែក្ស(GCC) បានប្រព្រឹត្តិទៅនៅរដ្ឋធានីរីយ៉ាដ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ថ្លែងបើកកិច្ចប្រជុំនេះ ព្រះមហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ព្រះនាម Salman បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងតំបន់ រក្សាការផ្គត់ផ្គង់ថាមពល និងធានាសេរីភាពនាវាចរណ៍ ព្រមទាំងអះអាងនូវទស្សនៈរបស់អារ៉ាប់ប៊ីសាអូឌីតអំពីការគាំទ្រសិទ្ធិស្របច្បាប់របស់ប្រជាជនជនប៉ាឡេស្ទីនក៏ដូចជាការគាំទ្ររបស់កងទ័ពចម្រុះ អារ៉ាប់ដល់ប្រជាជននិងរដ្ឋាភិបាលយេម៉ែន។
បន្ទាប់ពីបញ្ចប់សម័យប្រជុំចង្អៀត កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍រួមដែលសង្កត់ធ្ងន់លើសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធាក៏ដូចជាការប្តេជ្ញាចិត្តក្នុងការបង្កើតប្លុកហិរញ្ញវត្ថុនិងរូបិយវត្ថុនាឆ្នាំ ២០២៥ ៕