ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ស្ដពីស្ថានភាពជំលោះអ៊ីស្រាអែលនិងលីបង់

ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ស្ដពីស្ថានភាពជំលោះអ៊ីស្រាអែលនិងលីបង់ - ảnh 1
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ស្ដពីស្ថានភាពជំលោះអ៊ីស្រាអែលនិងលីបង់ (AFP)

        Vovworld-ក្រុមប្រឹក្សាអង្គការសហប្រជាជាតិប្រជុំបន្ទាន់ស្ដីពីស្ថានភាព​ជំលោះ
​អ៊ីស្រាអែលនិងលីបង់នាថ្ងៃទី២៨មករាដោយសំណើររបស់បារាំងបន្ទាប់​ពីកើតមាន
ឡើងការប៉ះទង្កិចបង្ហូរឈាមនៅព្រំដែនរវាងប្រទេសទាំងពីរនាថ្ងៃ​ដដែល។ នៅកិច្ច
ប្រជុំនេះ ក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសការបាញ់​តបត​វិញ​រវាងកំលាំងអ៊ីស្រា
អែលជាមួយជនប្រដាប់អាវុធនៃចលនាឥស្លាម Hezbollah របស់លីបង់នាពេលថ្មីៗនេះ
អំពាវនាវបណ្ដាភាគីអត់ធ្មត់និងអនុវត្តវិធានការ​សំដៅ​ជៀសវាងភាពតានតឹងឡើង
ជណ្ដើរ។

        មុននោះក្នុងសំបុត្រផ្ញើរជូនក្រុមប្រឹក្សាសន្តិសុខនិងអគ្គលេខាធិការលោក Ban
Ki moon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិលោក Ron Prosor
បានអះអាងថា Tel Aviv នឹងស្វ័យការពារដោយគ្រប់​វិធានការ​ចាំបាច់។ អាមេរិក
ប្រកាសគាំទ្រសិទ្ធិស្វ័យការពារស្របច្បាប់របស់អ៊ីស្រាអែល​និងដាស់តឿនភាគីនានា
គោរពខ្សែព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ