ក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ស្នើឲ្យបញ្ឈប់សកម្មភាពអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ប្រធានាធិបតី លោក Hassan Rouhani នឹងមានរយៈពេល ៥ ថ្ងៃដើម្បីពិនិត្យ និងចុះហត្ថលេខាលើច្បាប់នេះ។
ក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ស្នើឲ្យបញ្ឈប់សកម្មភាពអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ - ảnh 1 នៅខាងក្នុងរោងចក្រនុយក្លេអ៊ែរ Fordo នៅទីក្រុង Qom ភាគខាងជើងប្រទេសអ៊ីរ៉ង់  (រូបថត៖ AFP / VNA)

នៅថ្ងៃទី ២ ខែធ្នូបន្ទាប់ពីបានអនុម័តលើច្បាប់ស្ដីពីការបញ្ឈប់សកម្មភាពអធិការកិច្ចរបស់អង្គការសហប្រជាជាតិ និងបង្កើនការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមហើយ ក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់ ដែលមានមុខងារឃ្លាំមើលច្បាប់ បានបញ្ជូនឯកសារនោះទៅលោកប្រធានាធិបតី លោក Hassan Rouhani ដើម្បីចុះហត្ថលេខា និងចេញផ្សាយ។ យោងតាមប៉ុស្តិ៍ទូរទស្សន៍ PressTV របស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រធានាធិបតី លោក Hassan Rouhani នឹងមានរយៈពេល ៥ ថ្ងៃដើម្បីពិនិត្យ និងចុះហត្ថលេខាលើច្បាប់នេះ។ តាមច្បាប់នេះអ៊ីរ៉ង់នឹងបញ្ឈប់សកម្មភាពអធិការកិច្ចរបស់អង្គការសហប្រជាជាតិហើយស្នើឱ្យរដ្ឋាភិបាលស្តារឡើងវិញនូវសកម្មភាពចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដល់ ២០% ប្រសិនបើបណ្តាប្រទេសអ៊ឺរ៉ុបមិនអាចបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មលើវិស័យប្រេងរ៉ែនិងធនាគាររបស់អ៊ីរ៉ង់។

ប្រតិកម្មទៅវិញ

ផ្សេងៗ