ក្រុមប្រឹក្សាអ.ស.បអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងនៅយេម៉ែន

(VOVWORLD) - នាថ្ងៃទី៥ ធ្នូ ក្រុមប្រឹក្សាអ.ស.បានអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់នៅ យេម៉ែន បន្ធូរស្រាលភាពតានតឹង ហើយវិលត្រឡប់មកតុចរចាវិញ ក្នុងកាលៈ ទេសៈដែលជំលោះនៅប្រទេសនេះទើបឃើញរបត់ថ្មីក្រោយពីការស្លាប់របស់ អតីតប្រធានាធិបតីលោក Ali Abdullah Saleh។ 

ក្រុមប្រឹក្សាអ.ស.បអំពាវនាវឲ្យបន្ធូរបន្ថយភាពតានតឹងនៅយេម៉ែន - ảnh 1អតីតប្រធានាធិបតីលោក Ali Abdullah Saleh (រូបថត៖ PRI) 

ថ្លែងមតិក្រោយពីសម័យប្រជុំ សម្ងាត់អំពីស្ថានភាពនៅយេម៉ែន ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអ.ស.បលោក Koro Bessho ឲ្យដឹងថា សមាជិកក្រុមប្រឹក្សាបានអំពាវនាវឲ្យភាគីទាំងឡាយបន្ធូរ ស្រាលភាពតានតឹង បន្តចូលរួមនិងពន្លឿនដំណើរការនយោបាយបំផុសឡើង ដោយអ.ស.ប សំដៅទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ដ៏យូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ