ក្រុមប្រឆាំងនានានៅស៊ីរីត្រៀមជាស្រេចចូលរួមការចរចារ

(VOVworld)-បន្ទាប់ពីរយៈពេល២ថ្ងៃបើកកិច្ចប្រជុំនៅរដ្ឋធានី Riyadh របស់ អារ៉ាប៊ី
សាអូឌីតមក តំណាងនៃក្រុមប្រឆាំងនានានិងកងកម្លាំងបះបោរនៅស៊ីរី នាថ្ងៃ
ទី១០ធ្នូបានចេញសេចក្តីប្រកាសដែលក្នុងនោះឯកភាពបង្កើតគណៈប្រតិភូរួម
មួយ ដើម្បីដំណើរការកិច្ចចរចារជាមួយរដ្ឋាភិបាលស៊ីរី ដោយឈរលើមូលដ្ឋាន នៃសេចក្តីថ្លែងការណ៍រួមទីក្រុងហ្សឺណែវ ដែលទទួលបាននាថ្ងៃទី៣០មិថុនាឆ្នាំ
២០១២មុននេះ។ការប្រកាសចុងក្រោយនៃសន្និសីទបណ្តាក្រុមប្រឆាំងនៅស៊ីរី បានអំពាវនាវឲ្យនាំប្រទេសស៊ីរីក្លាយទៅជាប្រទេសប្រជាធិបតេយ្យ ពហុតំណាង ព្រមទាំងសង្កត់ធ្ងន់ថា ប្រធានាធិបតី Bashar al-Assad ត្រូវលាលែងពីតំណែង នៅពេលចាប់ផ្តើមដំណាកើកាលអន្តរកាល។ ភាគីនានានៅទីនេះ ក៏បាន សន្យា
រក្សាយន្តការរដ្ឋរបស់ស៊ីរីមួយចំនួន ក៏ដូចជារៀបចំឡើងវិញនូវរចនាសម្ព័ន្ធ កម្លាំង
កងទ័ពនិងសន្តិសុខ ព្រមទាំងប្រឆាំងភេរវកម្មគ្រប់រូបភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ