ក្រុមប្រទេស​ G7 ​បើកកិច្ចប្រជុំសម្ងាត់​ស្តីពីបញ្ហា​នៅ​អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួនជានិច្ចសម្រាប់កិច្ច​សន្ទនា

(VOVWORLD) - តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំ G7 នឹងយល់ព្រមពីប្រតិកម្មរួម ចំពោះការវិវឌ្ឍនៃភាពតានតឹងបច្ចុប្បន្ន នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យរុស្ស៊ី បញ្ចប់យុទ្ធនាការយោធានៅទីនោះ។
ក្រុមប្រទេស​ G7 ​បើកកិច្ចប្រជុំសម្ងាត់​ស្តីពីបញ្ហា​នៅ​អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួនជានិច្ចសម្រាប់កិច្ច​សន្ទនា - ảnh 1រថពាសដែករុស្ស៊ីត្រូវបានដាក់ពង្រាយនៅតំបន់ Rostov ភាគខាងត្បូងប្រទេសរុស្ស៊ី  ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី២៤ ខែកុម្ភៈ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ ឈានមុខគេនៅលើពិភពលោក(G7) បានបើកកិច្ចប្រជុំសម្ងាត់មួយតាមបណ្តាញអ៊ីនធឺណេត ដើម្បីពិភាក្សាអំពីស្ថានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីកងទ័ពរុស្ស៊ីបានដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅភាគខាងកើតប្រទេសអ៊ុយក្រែន។ក្រុមប្រទេស G7 រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋ អាមេរិក។

តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំ G7 នឹងឯកភាពពីប្រតិកម្មរួម នៅចំពោះមុខការវិវឌ្ឍនៃភាពតានតឹងបច្ចុប្បន្ន នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យរុស្ស៊ី បញ្ចប់យុទ្ធនាការយោធានៅទីនោះ។ មុននោះ បណ្តាប្រទេសសមាជិក G7 បានព្យាយាម បញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យស្វែងរកដំណោះស្រាយការទូត ចំពោះវិបត្តិនេះ ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ជប៉ុនមានគម្រោងដាក់ទណ្ឌកម្មទៅលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី ក៏ដូចជារឹតត្បិតលើការនាំចេញ ខណៈពេលដែលសហរដ្ឋអាមេរិកក៏កំពុងស្នើឱ្យដាក់ទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់របស់រុស្ស៊ីផងដែរ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត នាថ្ងៃទី ២៤ ខែកុម្ភៈនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ជាក់ថា ទីក្រុងម៉ូស្គូតែងតែត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសន្ទនា ហើយបានបង្ហាញក្តីសង្ឃឹមថានៅតែមានឱកាសដើម្បីវិលត្រឡប់ទៅបំពេញកាតព្វកិច្ចអន្តរជាតិវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ