ក្រុមប្រទេស G7 សន្យាផ្ដល់ទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លាអាមេរិកសម្រាប់ គំនិតផ្ដួចផ្ដើម Covax

(VOVWORLD) - អាមេរិកកាលពីថ្ងៃទី១៨ កុម្ភៈក៏បាន ប្រកាសថា នឹងរួមវិភាគទានទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លាអាមេរិកសម្រាប់គំនិត ផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax ផងដែរ។

ថ្លែងនៅកិច្ចប្រជុំសន្តិសុខទីក្រុង Munich កាលពីថ្ងៃទី១៩ កុម្ភៈ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យប្រទេសធំៗនៃក្រុម G20 គឺសហរដ្ឋអាមេរិក ចិន និងឥណ្ឌាបង្កើត ក្រុមបេសកកម្មពិសេសជាបន្ទាន់ សំដៅ បង្កើនទ្វេដងនៃបរិមាណវ៉ាក់សាំងលើទូទាំងពិភព លោក តាមរយៈការចែករំលែក វិញ្ញាបនបត្រនិងការផ្ទេរប្រគល់បច្ចេកវិទ្យា។
សេចក្ដីអំពាវនាវរបស់លោក Guterres ត្រូវបានធ្វើឡើងក្រោយពីប្រទេសលោក ខាងលិចមួយចំនួនគឺអង់គ្លេសនិងបារាំង បានសន្យាជំរុញដំណើរការចែកចាយវ៉ាក់ សាំងជូនចំពោះប្រទេសកំពុងអភិវឌ្ឍនានា។ អាមេរិកកាលពីថ្ងៃទី១៨ កុម្ភៈក៏បាន ប្រកាសថា នឹងរួមវិភាគទានទឹកប្រាក់ចំនួន ៤ ពាន់លាន ដុល្លាអាមេរិកសម្រាប់គំនិត ផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax ផងដែរ។
មុននោះ នាថ្ងៃទី១៩ កុម្ភៈនៅកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍ ឈានមុខគេលើពិភពលោកទាំង៧ (G7) ថ្នាក់ដឹកនាំប្រទេសសមាជិក G7 បានសន្យា ផ្ដល់ទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លាអាមេរិកសម្រាប់គំនិតផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax របស់អង្គការសុខភាពពិភពលោក សំដៅចែកចាយវ៉ាក់សាំងទៅ កាន់ប្រទេសក្រីក្រនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ