ក្រុមប្រទេស Normandie ខំប្រឹងប្រែងស្តារការចរចាសន្តិភាពអំពីអុយក្រែនឡើងវិញ
(VOVWORLD) - បណ្ដាអ្នកកាទូតក្នុងក្រុមប្រទេស Normandie ចំនួន ៤ រួមមាន អាល្លឺម៉ង់ បារាំង អ៊ុយក្រែននិងរុស្ស៊ីនឹងប្រជុំនៅរដ្ឋធានីបែកឡាំង អាល្លឺម៉ង់ នាថ្ងៃទី ១១ មិថុនា ខាងមុខ សំដៅជំរុញបណ្ដាការខំប្រឹងប្រែងស្តារដំណើរការចរចាសន្តិភាពឡើងវិញដែលត្រូវបានផ្អាកនៅតំបន់ភាគខាងកើតអ៊ុយក្រែន។
បណ្ដាអ្នកកាទូតក្នុងក្រុមប្រទេស Normandie ចំនួន ៤ រួមមាន អាល្លឺម៉ង់ បារាំង អ៊ុយក្រែននិងរុស្ស៊ីនឹងប្រជុំនៅរដ្ឋធានីបែកឡាំង អាល្លឺម៉ង់ នាថ្ងៃទី ១១ មិថុនា ខាងមុខ សំដៅជំរុញបណ្ដាការខំប្រឹងប្រែងស្តារដំណើរការចរចាសន្តិភាព ឡើងវិញដែលត្រូវបានផ្អាកនៅតំបន់ភាគខាងកើតអ៊ុយក្រែន។ នាថ្ងៃទី ១ មិថុនា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Mariupol ភាគខាងត្បូងអ៊ុយក្រែន រដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ លោក Heiko Mass បានជូនដំណឹងលទ្ធផលនៃការពិភាក្សា ជាមួយសមភាគីអ៊ុយក្រែន បារាំងនិងរុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ។ លោក Heiko Mass បានសម្តែងការពេញចិត្តពេលដែលថ្នាក់ដឹកនាំផ្នែកការទូតនៃ ប្រទេសទាំង ៤ នឹងពិភាក្សាជាមួយគ្នាអំពីបំរ៉ែបំរួលជាបន្តរបស់អ៊ុយក្រែនក៏ដូចជា ដំណើរការអនុវត្តកិច្ចព្រមព្រៀង Minsk ផងដែរ៕