ក្រុមប្រទេសG20ព្រមព្រៀងគ្នាដើម្បីបង្កើតការងារធ្វើ និងជំរុញសេដ្ឋកិច្ច ។

VOV-ក្រោយរយះពេល២ថ្ងៃធ្វើការ នារសៀលថ្ងៃទី​១៩មិថុនា(ម៉ោងដំបន់)
នៅវិមាន San Cabo ទីក្រុង​ Los Cabos ភាគខាងជើង ម៉ិចស៊ិក​ សន្និសីទ
កំពូល លើកទី៧នៃ ក្រុម​ប្រទេស​G20បានបញ្ចប់ដោយការអនុម័តលើ
សេក្តីប្រកាស ទីក្រុង​ Los Cabos។ក្នុងនោះសង្កត់ធ្ងន់ទៅលើការបង្កើត​
ការងារ ធ្វើនិង​​ជំរុញ​សេដ្ឋកិច្ច។បណ្តាថ្នាក់ដឹកនាំបានសំដែងការគាំទ្រ
ជាពិសេសដល់ការប្រើ ចំណាយ​សាធារណៈជាច្រើនថែមទៀតដើម្បី
ប្រឆាំងនឹងវិប​ត្តិសកល។ថ្លែងមតិក្នុងសន្និសីទកាសែតក្រោយនោះ
ប្រធានាធិបតីប្រទេសម្ចាស់​ផ្ទះ​ Felipe Calderon បានអះអាងថា សន្និសីទ
ទទូលបានជោគជ័យដ័ល្អប្រសើរ ដោយមានសកម្មភាពជាក់ស្តែង សំដៅ
ប្រឆាំងនឹងវិប​ត្តិសាធារណះនៅអឺរ៉ុប ក៍ដូចជាការផ្តល់ទុនបន្ថែមឲ្យមូលនិធិ
 រូបិយវត្ថុ​អន្តរជាតិ IMF ដល់​ទៅ ៤៥៦​ពាន់​លាន​ដុល្លារអាមេរិក។

             

ក្រុមប្រទេសG20ព្រមព្រៀងគ្នាដើម្បីបង្កើតការងារធ្វើ និងជំរុញសេដ្ឋកិច្ច ។ - ảnh 1
ក្រុម​ប្រទេស​G20​ព្រមព្រៀង​គ្នា​ដើម្បីជំរុញ​សេដ្ឋកិច្ច 

Image: Internet

សន្និសីទផ្តោតដល់ការកាត់បន្ថយភាពក្រីក្រនិងសន្តិសុខស្បៀងអាហារ
ផងដែរ។មុនពេលបញ្ចប់សន្និសីទ​បណ្តាថ្នាក់ដឹកនាំ​ ក្រុម​ប្រទេស​G20បាន
នាំចេញសំណូមពរដោយស្នើរអោយសហភាពអឺរ៉ុបធ្វើអ្វីៗទាំងអស់ដែល
អាចធ្វើបានដើម្បីដោះស្រាយ វិប​ត្តិសាធារណះនៅអឺរ៉ុប។ ក្រុម​ប្រទេស​G20បានសំដែងការគាំទ្រចំពោះបណ្តកម្មវិធីកែទម្រង់ដែលសហភាពអឺរ៉ុប
គ្រោងអនុបត្តនាពេលខាងមុខ។

តាមគរោងសន្និសីទ កំពូល ក្រុម​ប្រទេស​G20លើកទី៨នឹងបានធ្វើឡើង
នៅទីក្រុង Saint Peterburg របស់រុស្ស៊ីនាខែមិថុនានាឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ