|
បាតុកម្មនៅទីក្រុងញូវយ៉ករបស់អាមេរិកសំដៅប្រឆាំងជំទាស់គោលនយោបាយអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតីលោក Donald Trump (រូបថត៖AFP/TTXVN) |
(VOVworld) - ស្ថានភាពគួរឲ្យព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ការ៉ាបៀននៅ
អាមេរិកនឹងត្រូវបានលើកយកមកពិភាគ្សាដោយឡែកនៅសន្និសីទកំពូលសហគមន៍
ការ៉ាបៀន (Caricom) ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ កុម្ភៈ នៅប្រទែស Guyana។តាម
សេចក្ដីជូនដំណឹងនាថ្ងៃទី១៣ កុម្ភៈរបស់អគ្គលេខាធិការ Caricom លោក Irwin
LaRoque ថា ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង១៥នឹង ពិភាគ្សាអំពី
វិធានការទប់ទល់នឹងគោលនយោបាយគ្រប់គ្រងជនអន្តោប្រវេសន៍ថ្មី របស់រដ្ឋ
អំណាចអាមេរិក ហើយអះអាងថា នេះជាការយកចិត្តទុកដាក់ចម្បងនៃប្រទេស
នានាក្នុងតំបន់៕