ក្រុមប្រទេសអារ៉ាប់ស្វាគមន៍ការផ្ដើមគំនិតសន្តិភាពនៅមជ្ឈឹមបូព៌ារបស់បារាំង

ក្រុមប្រទេសអារ៉ាប់ស្វាគមន៍ការផ្ដើមគំនិតសន្តិភាពនៅមជ្ឈឹមបូព៌ារបស់បារាំង - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mamoud Abbas (រូបថត៖sigmalive.com)

(VOVworld) - រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសអារ៉ាប់ នាថ្ងៃទី២៨ ឧសភា បានរៀបចំ
សម័យប្រជុំពិសេសនៅទីស្នាក់ការសម្ព័ន្ធអារ៉ាប់ (AL) នៅរដ្ឋធានីគប្រទេសអេហ្ស៊ីប
ដោយមានការចូលរួមរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mamoud Abbas សំដៅ
ពិភាគ្សាអំពីការផ្ដើមគំនិតសន្តិភាពនៅមជ្ឈឹមបូព៌ាដាក់ចេញដោយ បារាំង។ក្នុងបទ
សន្ទរកថារបស់ខ្លួន ប្រធានាធិបតីលោក Mamoud Abbas បាន សង្កត់ធ្ងន់ថា នេះជា
ពេលវេលាចលនាឆន្ទៈអន្តរជាតិនិងប្លុកអារ៉ាប់ដើម្បីប្រជាជន ប៉ាឡេស្ទីនទទួលបាន
សេរីភាពហើយបង្កើតឡើងរដ្ឋប៉ាឡេស្ទីនឯករាជ្យតាមខ្សែព្រំដែនកាលពីខែមិថុនា
ឆ្នាំ១៩៦៧។រីឯខ្លួនវិញ អគ្គលេខាធិការ AL លោក Nabil Al Arabi បានរិះគន់អាកប្ប
កិរិយារបស់អ៊ីស្លាអ៊ែលចំពោះប៉ាឡេស្ទីន។
តាមការគំរោង នៅពេញបញ្ចប់សន្និសីទនេះ រដ្ឋមន្រ្តីការបទេសក្រុមប្រទេសអារ៉ាប់
នឹងអនុម័តលើសេចក្ដីសំរេចចិត្តមួយដែលគាំទ្រការផ្ដើមគំនិតរបស់បារាំង ក៏ដូចជា
ការខំប្រឹងប្រែងរបស់អារ៉ាប់និងសហគមន៍អន្តរជាតិស្ដីអំពីការតភ្ជាប់ឡើង វិញនូវ
ជំនួបចរចារសន្តិភាពរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ