ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាមដណ្ដើមបានពានរង្វាន់ជើងឯកថ្នាក់អាស៊ីអាគ្នេយ៍

(VOVWORLD) -នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសេចក្ដីជូនពរដ៏ល្អប្រពៃបំផុតដល់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម។
ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាមដណ្ដើមបានពានរង្វាន់ជើងឯកថ្នាក់អាស៊ីអាគ្នេយ៍ - ảnh 1 ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាម (រូបថត៖ VFF)

ដោយយកឈ្នះលើក្រុមបាល់ទាត់ជំរើសជាតិថៃក្នុង លទ្ធផល ១-០ បន្ទាប់ពីការប្រកួតរយៈពេល ១២០ នាទី ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនាថ្ងៃទី ២៧ ខែសីហា នោះមក ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាមដណ្ដើមបានពានរង្វាន់ជើង ឯកក្នុងការប្រកួតបាល់ទាត់ផ្នែកនារីថ្នាក់អាស៊ីអាគ្នេយ៍។

មុននេះ ក្រុមជម្រើសជាតិវៀតណាមបានយកឈ្នះលើគូប្រកួតមកពីកម្ពុជា ឥណ្ឌូនេ ស៊ី និងមីយ៉ាន់ម៉ា និង ហ្វីលីពីន។ នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនី  Huynh Nhu បានស៊ុតបញ្ជូលទីក្រុមបាល់ទាត់ថៃ ជួយឲ្យក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានពាន់រង្វាន់ជើងឯក AFF Cup ក្រោយរយៈពេល ៧ ឆ្នាំរង់ចាំ។នេះគឺជាពាន់រង្វាន់ជើងឯកថ្នាក់ អាស៊ីអាគ្នេយ៍លើកទី ៣ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ផ្នែកនារីវៀតណាមផងដែរ។

នាថ្ងៃទី ២៧ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសេចក្ដីជូនពរដ៏ល្អប្រពៃបំផុតដល់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម។ លោកបានកោតសរសើរចំពោះស្មាតីរបស់ក្រុមវៀតណាម ក្នុងការប្រកួតដណ្ដើមពាន់រង្វាន់ជើងឯក។ ទន្ទឹមនឹងនេះ លោកក៏បានជូនពរក្រុមវៀតណាម ទទួលឲ្យបានជោគជ័យថែមទៀតនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ