ក្រុមបាល់ទាត់នារីវៀតណាមឈ្នះមេដាយមាសស៊ីហ្គេម ទទួលបានការកោតសរសើរពីលោកប្រធានរដ្ឋ

(VOVWORLD) - ក្នុងសារលិខិត លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកីឡាការិនីដែលបានចូលរួមប្រកួត ដោយការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ការរួបរួម លើកកំពស់ស្មារតីរួម ជួយក្រុមបាល់ទាត់នារីវៀតណាមការពារតំណែងជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍លើកទី ៣ជាប់ ៗ គ្នាដោយជោគជ័យ។ 
ក្រុមបាល់ទាត់នារីវៀតណាមឈ្នះមេដាយមាសស៊ីហ្គេម ទទួលបានការកោតសរសើរពីលោកប្រធានរដ្ឋ - ảnh 1ក្រុមនារីវៀតណាមទួលមេដាយមាស (រូបថត៖ VGP/Dinh Nam)

បន្ទាប់ពីក្រុមបាល់ទាត់នារីវៀតណាមបានយកឈ្នះលើក្រុមបាល់ទាត់នារីថៃដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃទី ២១ ឧសភា ដណ្តើមបានមេដាយមាសកីឡាបាល់ទាត់នារី នៅមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម) ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើសារកោតសរសើរនិងលើកតម្កើងក្រុមបាល់ទាត់នារីផងដែរ។

ក្នុងសារលិខិត លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកីឡាការិនីដែលបានចូលរួមប្រកួត ដោយការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ការរួបរួម លើកកំពស់ស្មារតីរួម ជួយក្រុមបាល់ទាត់នារីវៀតណាមការពារតំណែងជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍លើកទី ៣ជាប់ៗគ្នាដោយជោគជ័យ។ នេះក៏ជាមេដាយមាសលើកទី ៧ របស់ក្រុមបាល់ទាត់នារីវៀតណាមតាមរយៈបណ្តាព្រឹត្តិការណ៍ស៊ីហ្គេម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រកីឡាបាល់ទាត់នារីដែលតែងតែសាទរយ៉ាងក្លៀវក្លា នាំមកនូវសេចក្តីស្រឡាញ់កីឡា និងមោទនភាពជាតិ បង្កើតកម្លាំងស្មារតី “បង្កាត់ភ្លើង” ដល់កីឡាការិនី យកឈ្នះការប្រកួតនីមួយៗ នាំមកនូវភាពរុងរឿងជូនចំពោះមាតុភូមិ ភាពរីករាយសម្រាប់អ្នកគាំទ្រ និងមោទនភាពសម្រាប់កីឡាបាល់ទាត់នារីវៀតណាម។

មុននោះ ក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ នៃការប្រកួតកីឡាបាល់ទាត់នារីស៊ីហ្គេមលើកទី៣១ នៅកីឡដ្ឋាន Cam Pha (ទីក្រុង Cam Pha ខេត្ត Quang Ninh) ក្រុមនារីវៀតណាមបានយកឈ្នះ ក្រុមនារីថៃក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ប្រធានក្រុម Huynh Nhu នៅនាទីទី ៥៩។  ជ័យជំនះរបស់ក្រុមនារី គឺជាប្រភពលើកទឹកចិត្ត និងកម្លាំងចិត្តដ៏រឹងមាំសម្រាប់ក្រុមបាល់ទាត់បុរសវៀត ណាមក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ជាមួយក្រុមថៃ នៅលើកីឡដ្ឋាន My Dinh (ហាណូយ) នាយប់ថ្ងៃទី ២២ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ