ក្រុមភ្ញៀវទេសចរវៀតណាមក្នុងរឿងក្ដីបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប៖ មានភ្ញៀវចំនួន ៩នាក់បានវិលត្រឡប់មកវៀតណាមវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) - នារសៀលថ្ងៃទី១ ខែមករា ក្រុមភ្ញៀវដំបូងចំនួន៩នាក់ក្នុងចំណោមភ្ញៀវ ទេសចរវៀតណាមទៅអេហ្ស៊ីប បានវិលត្រឡប់មកដល់ព្រលានយន្តហោះ អន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញវិញ។
ក្រុមភ្ញៀវទេសចរវៀតណាមក្នុងរឿងក្ដីបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប៖ មានភ្ញៀវចំនួន ៩នាក់បានវិលត្រឡប់មកវៀតណាមវិញប្រកបដោយសុវត្ថិភាព - ảnh 1តំណាងស្ថាប័នសមត្ថកិច្ចនិងក្រុមហ៊ុន Saigontourist សាកសួរសុខទុក្ខភ្ញៀវទេសចរបន្ទាប់ពីវិលត្រឡប់មកដល់ទីក្រុងហូជីមិញវិញ (រូបថត៖ TTXVN) 

តំណាងក្រុមហ៊ុនសេវាទេសចរណ៍ Saigontourist បានអោយដឹងថា ក្រោយ រយៈពេល៣ថ្ងៃខិតខំប្រឹងប្រែងអនុវត្តន៍គ្រប់វិធានការបន្ទាន់ ព្រមទាំងមានកិច្ច សហការយ៉ាងស្អិតរមួតរបស់ក្រុមការងាររួមមានថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ ទីក្រុងហូជីមិញនិងក្រុមហ៊ុន Saigontourist នោះ ក្រុមភ្ញៀវដំបូងបានវិលត្រឡប់ មកប្រទេសវិញប្រកបដោយសុវត្ថិភាពក្នុងរយៈពេលខ្លីបំផុត។

        តំណាងក្រុមហ៊ុន Saigontourist បានអោយដឹងថែមទៀតថា ភ្ញៀវ រងរបួស ចំនួន៣ នាក់ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ Sheikh Zayed Specialized Hospital នោះ សុទ្ធតែមានការសះស្បើយយ៉ាងល្អប្រសើរ ហើយអាចវិលត្រឡប់ មកវៀតណាមវិញនាចុងសប្ដាហ៍ដែរ។ ក្រុមហ៊ុននេះក៏បានចាត់បុគ្គលិកស្នាក់ នៅមន្ទីរពេទ្យរួមជាមួយក្រុមគ្រួសាររបស់ជនរងរបួស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ