ក្រុមភេរវកម្ម Abu Sayyaf នៅហ្វីលីពីនគំរាមកំហែងកាត់ក្បាលចំណាប់ខ្មាំងមួយនាក់ ទៀត

ក្រុមភេរវកម្ម Abu Sayyaf នៅហ្វីលីពីនគំរាមកំហែងកាត់ក្បាលចំណាប់ខ្មាំងមួយនាក់ ទៀត - ảnh 1
ក្រុមភេរវកម្ម Abu Sayyaf នៅហ្វីលីពីនគំរាមកំហែងកាត់ក្បាលចំណាប់ខ្មាំងមួយនាក់ ទៀត (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ ឧសភា ក្រុមភេរវកម្ម Abu Sayyaf បានគំរាមកំហែង
នឹងកាត់ ក្បាលចំណាប់ខ្មាំងមួយនាក់ទៀតប្រសិនបើគ្មានកញ្ចប់ប្រាក់លោះដែល
មានតំលៃ ៦០០ លាន  pesos (ស្មើនឹង ១២ លានដុល្លាអាមេរិក) នោះទេ។ ក្នុងវីដេ
អ៊ូរមួយដែលត្រូវបានផ្សាយលើបណ្តាញអ៊ីនធឺណែតក្រុមភេរវកម្មនេះបានឲ្យដឹង
ថា៖ចំណាប់ខ្មាំងមួយនឹងត្រូវបានសម្លាប់ នាថ្ងៃទី ១៣ មិថុនា ខាងមុខ ក្នុងករណី
ពួកគេមិនទទួលបានចំនួនប្រាក់លោះ។ ប៉ុន្តែ ក្រុម Abu Sayyaf  មិនទាន់ជូន
ដំណឺងចំណាប់ខ្មាំងណានឹងត្រូវបានសម្លាប់។ នាបច្ចុប្បប្ន Abu Sayyaf កំពុង
ចាប់ចំណាប់ខ្មាំងជាពលរដ្ឋកាណាដា លោក Robert Hall និងប្រជាពលរដ្ឋ
ន័រវ៉ែក Kijartan Sekkingstad ពីខែ សីហា ឆ្នាំ ២០១៥ មក។ នាខែ មេសា
កន្លងទៅ ពួកគេ បានសម្លាប់ចំណាប់ខ្មាំង John Ridsdel។ កងទ័ពហ្វីលីពីន
កំពុងខំប្រឹងប្រែងដោះលេងបណ្ដា ចំណាប់ខ្មាំងនៅសេសសល់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ