ក្រុមរដ្ឋប្រហារនីហ្សេមិនបោះបង់អំណាចបន្ទាប់ពីឱសានវាទ ECOWAS

(VOVWORLD) - ថ្ងៃទី ៦ ខែសីហានេះ គឺជាថ្ងៃចុងក្រោយនៃឱសានវាទរយៈពេលប្រាំពីរថ្ងៃ ដែលសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានផ្តល់ឱ្យក្រុមរដ្ឋប្រហារនៅនីហ្សេ។ 
ក្រុមរដ្ឋប្រហារនីហ្សេមិនបោះបង់អំណាចបន្ទាប់ពីឱសានវាទ ECOWAS  - ảnh 1ឧត្តមសេនីយ Abdourahmane Tiani (ស្ដាំ) មេដឹកនាំរដ្ឋបាលយោធានីហ្សេ ក្នុងរដ្ឋធានី Niamey កាលពីថ្ងៃទី២៨ ខែកក្កដា (រូបថត៖ រ៉យទ័រ)

ទោះជាយ៉ាងណាក៏ដោយ ក្រុមរដ្ឋប្រហារមិនប្រែការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Mohamed Bazoum នោះទេ ហើយក៏មិនស្តារសណ្តាប់ធ្នាប់តាមរដ្ឋធម្មនុញ្ញនោះទេ។

នៅព្រឹកនេះ អ្នកគាំទ្ររាប់ពាន់នាក់នៃរបបយោធានៃរដ្ឋប្រហារនៅនីហ្សេ បានបន្តចុះតាមដងផ្លូវដើម្បីដើរដង្ហែរក្នុងរដ្ឋធានី Niamey និងទីក្រុងធំៗមួយចំនួន ដោយថ្កោលទោសទណ្ឌកម្មអន្តរជាតិ និងប្រឆាំងនឹងចេតនាធ្វើអន្តរាគមន៍យោធាប្រឆាំងនឹងនីហ្សេ។ ក្រុមអ្នកតវ៉ាបានអំពាវនាវដល់មេដឹកនាំអាហ្វ្រិកខាងលិចឱ្យបោះបង់ផែនការធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងប្រទេសនីហ្សេ ហើយដកទណ្ឌកម្មដែលដាក់ប្រឆាំងនឹងប្រទេសនេះ។

ទាក់ទងនឹងប្រតិកម្មរបស់ប្រទេសនានាក្នុង ECOWAS នាយករដ្ឋមន្ត្រីអាល់ហ្សេរី Aymen Benabderrahmane បានប្រកាសនៅទូរទស្សន៍ Aljazeera កាលពីម្សិលមិញ (ថ្ងៃទី ៥ ខែសីហា) ថា ប្រទេសនេះមិនវាយប្រហារប្រទេសជិតខាងទេ។ ប្រការនោះមានន័យថា អាល់ហ្សេរីនឹងមិនចូលរួមក្នុងអន្តរាគមន៍យោធារបស់ ECOWAS ក្នុងប្រទេសនីហ្សេឡើយ។ មុននេះ សមាជិកម្នាក់ទៀតនៃ ECOWAS សាធារណរដ្ឋឆាដក៏បានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងផែនការអន្តរាគមន៍របស់ប្លុកនេះនៅនីហ្សេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ