ក្រុមរថយន្តដឹកជញ្ជូនទំនិញជួយឧត្ថម្ភមនុស្សធម៌របស់រុស្ស៊ីទៅកាន់តំបន់ព្រមដែនជាមួយអ៊ុយក្រែន

ក្រុមរថយន្តដឹកជញ្ជូនទំនិញជួយឧត្ថម្ភមនុស្សធម៌របស់រុស្ស៊ីទៅកាន់តំបន់ព្រមដែនជាមួយអ៊ុយក្រែន - ảnh 1
ក្រុមរថយន្តដឹកជញ្ជូនទំនិញជួយឧត្ថម្ភមនុស្សធម៌របស់រុស្ស៊ីទៅកាន់តំបន់ជាមួយអ៊ុយក្រែន
(Image: vietbao.vn)

(VOVworld) – នាថ្ងៃទី ១២ សីហា ក្រុមរថយន្តដឹកជញ្ជូនទំនិញជួយឧត្ថម្ភមនុស្សធម៌ របស់រុស្ស៊ីបានចាកចេញពីទីរួមស្រុក Narofominsk  ជាយទីក្រុងម៉ូស្គូ ទៅកាន់តំបន់ ភាគនារតីនៃប្រទេសនេះ។ តាមគំរោង ក្រុមរថយន្តនឹងឈានចូលតំបន់ដែនដីរបស់ អ៊ុយក្រែនបន្ទាប់ពីប៉ុន្មានថ្ងៃទៀតនៅទីកន្លែងមួយដែល Kiev បានកណត់។ កញ្ចប់

ជួយឧបត្ថមមនុស្សធម៌នេះត្រូវបានបញ្ចូនបន្ទាប់ពីរុស្ស៊ីនិងអ៊ុយក្រែនទទួលបានកិច្ច

ព្រមព្រៀងអំពីការជួយសង្គ្រោះមនុស្សធម៌សំរាប់ប្រជាជននៅតំបន់ខាងកើត
អ៊ុយក្រែនក្រោមការគាំពាររបស់គណៈកម្មាធិការកាកបាតក្រហមអន្តរជាតិ
 (ICRC)។ អ្នកនាំពាក្យនៃប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា៖ ម៉ូស្គូនឹងផ្គត់ផ្គង់មុខទំនិញចាំបាច់សំរាប់ Kiev ក្នុងកាលៈទេសៈ ស្ថានភាពមនុស្សធម៌

នាពេលថ្មីៗនេះនៅតំបន់ខាងកើតអ៊ុយក្រែនបានក្លាយទៅជាអាក្រក់ទៅៗ។ ក្នុងពេល

នោះ អគ្គលេខាធិការអង្គការអាត្លង់ទិកខាងជើង (NATO) លោក Anders Fogh Rasmussen  បានចាត់ទុកថា៖ ការផ្តើមគំនិតផ្តល់ទំនិញជួយឧតប្ថម្ភមនុស្សធម៌សំរាប់

អ៊ុយក្រែនរបស់រុស្ស៊ីគឺជាឧបាយកលវាយប្រហារយោធាទៅលើប្រទេសអឺរ៉ុបខាង
កើតនេះតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ