|
រូបថតៈ TTXVN |
(VOVworld)-នាចុងឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការនិងវិនិ
យោគ)នឹងរួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានប្រ
កាសក្រមសន្ទស្សន៍វាយតម្លៃកម្រិតអភិវឌ្ឍន៍សហគ្រាសរបស់ក្រសួង ស្ថាប័ននានា
សំដៅធ្វើជាមូលដ្ឋានសម្រាប់ជួយឧត្ថម្ភការអភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ២០២០។
លោក Nguyen Quang Vinh អគ្គលេខាធិការរង សភាពាណិជ្ជកម្មនិងឧស្សាហកម្ម
វៀតណាមបានឲ្យដឹងថា៖
“ក្រមសន្ទស្សន៍វាយតម្លៃការអភិវឌ្ឍន៍របស់សហគ្រាគឺផ្អែកទៅលើប្រព័ន្ធស្ថិតិ
ទិន្នន័យដែលមានស្រាប់ ដើម្បីវាស់វែងភាពងាយស្រួលរបស់សហគ្រាសនានាក្នុងការ
ធ្វើអាជីវកម្ម។ ក្រមសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) និងក្រម
សន្ទស្សន៍អភិវឌ្ឍន៍សហគ្រាសនេះនឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក សម្រាប់
វាស់វែងកម្រិតងាយស្រួលក្នុងបរិយាកាសធ្វើអាជីវកម្មដែលសហគ្រាសវៀតណាម
កំពុងដំណើរសកម្មភាព”៕