ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម៖ ស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាទាំងពីរ ធ្វើជាស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម៖ ស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង - ảnh 1ទិដ្ឋភាពនៅជំនួប។ (រូបថត៖ quochoi.vn)

នាថ្ងៃទី ៧ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម នៃព្រឹទ្ធសភាបារាំង ដឹកនាំដោយលោកស្រី Catherine Deroche ប្រធានក្រុមដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាទាំងពីរ ធ្វើជាស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកប្រធានរដ្ឋសភាមានបំណងចង់តាមរយៈក្រុមសមាជិកសភាដើម្បីបង្កើនបន្ថែមទៀតនូវតួនាទី របស់រដ្ឋសភាក្នុងសហភាពហ្វ្រង់កូហ្វូន; ស្នើឲ្យក្រុមសមាជិកសភាទាំងពីរក្រុមបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងមានសកម្មភាពជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភានៅតាមតំបន់នានានៃប្រទេសបារាំង ជាមួយនឹងបណ្ដាមូលដ្ឋានរបស់វៀតណាម។

រីឯខ្លួនវិញ ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម លោកស្រី Catherine Deroche បានចាត់ទុក ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយទំនាក់ទំនងរវាងបារាំង និងវៀតណាម គឺជាទំនាក់ទំនងដ៏ពិសេសមួយ។ លោកស្រី Catherine Deroche បានឲ្យដឹងថា តាមការគ្រោងទុក នៅចុងឆ្នាំនេះ បារាំងនឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មរបស់បារាំងទៅកាន់បរទេស និងវេទិកាទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលវៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ